ព័ត៌មានថ្នាក់ដឹកនាំ
ថ្ងៃសុក្រ ១២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានដឹនាំគណៈប្រតិភូពីទីតាំងគោល ដើម្បីរៀបចំសិក្ខាសាលាស្ដីអំពីក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផល(OBE) នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) សាខាខេត្តបន្ទាយមានជ័យ
ថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ប្រតិភូនៃសាកលវិទ្យា័យ Ishikawa Prefectural University (ISPU) ដឹកនាំដោយសាស្ត្រាចារ្យ BABA Yasunori ប្រធានដឹកនាំគម្រោង Green Mine SATREPS និងមានការរួមដំណើរជាមួយ Dr. MARU Yukihiro ស្ថាបនិក និងជាអគ្គនាយក Leave A Nest Group និង Dr. Yeygeny Aster Dulla ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សរបស់ Leave A Nest Group ដោយមានការសម្របសម្រួលពីលោក ISHIDA Kazuki
ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ការតម្រង់ទិសជូនដល់និស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាន់ទី២៨ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ និងចែកជូនវិញ្ញាបនបត្រនៃវគ្គបំប៉ន់ AI សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្ដបាត់ដំបង បានរៀបចំសិក្ខាសាលាស្ដីពី «ការតម្រង់ទិសជូននិស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ជំនាន់ទី២៨ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ និងចែកជូនវិញ្ញាបនបត្រនៃវគ្គបំប៉ន់ AI» ។
ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០២៦ គណៈគ្រប់គ្រង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ចំនួន៦រូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមូលបត្រកម្ពុជា នៅសណ្ឋាគារអង្គរមីរ៉ាខល ខេត្តសៀមរាប ក្នុងគោលបំណងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ បង្កើតប្រភពចំណូលទីពីរ ការការពារហានិភ័យ និងជម្រើសវិនិយោគសុវត្ថិភាព ឱកាសកសាងបណ្តាញទំនាក់ទំនង ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនតម្លាភាព និងអភិបាលកិច្ចក្នុងក្រុមហ៊ុន កាត់បន្ថយការឆបោកផ្នែកហិរញ្ញវត្ថុ។
ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យ តាមដាន និងកែលម្អ នូវ ដំណើរការ និងវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្វ័យវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងឆ្នាំ២០២៦” ក្រោម អធិបតីភាព លោកស្រីបណ្ឌិត ងួន សុខចេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំឧត្តមសិក្សា។
ថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានរៀបចំកិច្ចប្រជុំស្តីពី «ការពិភាក្សាអំពីសន្ទុះ នៃការចូលរៀនរបស់និស្សិតមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ។ កិច្ចប្រជុំនេះបានផ្តោតលើការពិនិត្យ និងវាយតម្លៃស្ថានភាព នៃការចូលរៀនរបស់និស្សិត ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងឱកាសនានា ដើម្បីកំណត់ទិសដៅ និងវិធានការជាក់ស្តែង ក្នុងការលើកកម្ពស់សន្ទុះ នៃការចូលរៀន និងពង្រឹងគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។