University of Management and Economics
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាតម្រង់ទិសនិស្សិតសិក្សាឆ្នាំទី១ ឆ្នាំសិក្សា២០១៨-២០១៩ ពេលចុងសប្តាហ៍ត្រៀមបន្តចូលសិក្សាឆ្នាំទី២ ក្នុងឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ។
ថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំបុគ្គលិក ប្រចាំឆ្នាំ ក្រោមអធិបតីយភាព ឯកឧត្តម បណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ក្នុងគោលបំណងដើម្បីពង្រឹងគោលការណ៍ សេវាកម្ម និងគុណភាពអប់រំផ្ទៃក្នុងរបស់សាកលវិទ្យាល័យ និងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ត្រៀមទទួលប្អូនៗនិស្សិតឆ្នាំសិក្សាថ្មី ២០១៩-២០២០ នាពេលដ៏ខ្លីខាងមុខ។
ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ឯកឧត្តមសាកលវិទ្យាធិការ សាកលវិទ្យាធិការរង នាយកសាខា និងបុគ្គលិករបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ចូលរួមសិក្ខាសាលាស្តីអំពី "ឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃគ្រឹះស្ថានឧត្តមសិក្សា" ដែលរៀបចំដោយ នាយកដ្ឋានឧត្តមសិក្សា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម។
ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣
ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យ Sichuan University of Science and Engineering នៃសាធារណរដ្ឋប្រជាមានិតចិន។ ........................................ Signing MoU between University of Management and Economics (UME) - Cambodia and Sichuan University of Science and Engineering (SUSE) - People's Republic of China.
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ សកម្មភាពនិស្សិតរបស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅក្នុងកម្មវិធី Summer Camp នៅសាលា Chongqing City Management College ប្រទេសចិន។ នៅថ្ងៃនេះ និស្សិតកម្ពុជា ថៃ និងចិន បានរៀន និងពិនិត្យលើ Culture Accounting Economics។
នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧:៣០ នាទីព្រឹក លោក ភួង សុផល ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍជនបទ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) បានដឹកនាំនិស្សិតចំនួន ៥០រូបចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីអំពី "សុខភាពដំណាំស្រូវ" នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។
នៅថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាស្រ្តចារ្យក្រោមអធិបតីភាពឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល ទេព ឃុនណាល់។
នៅថ្ងៃច័ន្ទ ២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩
ប្រធានក្រុមប្រឹក្សាភិបាល អមដំណើរដោយឯកឧត្តម ទុន ភក្តី សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចបានដឹកនាំគណៈប្រតិភូសាកលវិទ្យាល័យសរុបចំនួន ៨រូប ទៅធ្វើទស្សនៈកិច្ចសិក្សានៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងវិស្វកម្មស៊ីឈាន់ (Sichuan University of Science and Engineering) ដែលស្ថិតនៅទីក្រុង អ៊ីប៉ីន (Yibin city) ខេត្ត ស៊ីឈាន់ (Sichuan Province) នៃសាធារណៈរដ្ឋប្រជាមានិតចិន។
*ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩
ពិធីការពាររបាយការណ៍ស្រាវជ្រាវ របស់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង សម្រាប់ឆ្នាំសិក្សា២០១៩ ដែលនៅក្នុងនោះ មានក្រុមសារណាសរុបចំនួន ២៦ក្រុមក្នុង៥មហាវិទ្យាល័យគឺ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ចំនួន ៤ក្រុម មហាវិទ្យាល័យសិល្បៈមនុស្សសាស្រ្ត និងភាសាបរទេស ចំនួន ៥ក្រុម មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចំនួន ៥ក្រុម មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច ចំនួន ៣ក្រុម និងមហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍជនបទចំនួន ៩ក្រុម ព្រមទាំងមានបុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតចូលរួមសរុបជិត២០០នាក់ផងដែរ។
*ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩
ឯកឧត្តមសាកលវិទ្យាធិការ អមដំណើរដោយសាកលវិទ្យាធិការរងពីររូបនៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងវេទិការក្រោមប្រធានបទ "The Lancang-Mekong Regional Dialogue-Education Cooperation Forum" ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឈិងទូ ខេត្តស៊ីឆន់ នៃសាធារណរដ្ឋប្រជាមានិតចិន។
*ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩
សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ចបានរៀបចំកម្មវិធី បាឋកថាស្តីពី៖ វឌ្ឍនភាពរបស់ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី សាស្រ្តាចារ្យ បុគ្គលិក និស្សិត សាកលវិទ្យាល័យ ។
ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩
នៅព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប្រធានក្រុមប្រឹក្សាភិបាលរបស់សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចបានអញ្ជើញជួបសំណេះសំណាល និងធ្វើកិច្ចស្វាគមន៍ គណៈប្រតិភូជប៉ុន និងជជែកពិភក្សាអំពីការជ្រើសរើសនិស្សិតអោយទៅធ្វើការ និងសិក្សារៀនសូត្របន្តទៅប្រទេសជប៉ុន។
ថ្ងៃច័ន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
គណៈប្រតិភូមកពីក្រុមហ៊ុនចំនួន ៣ របស់ប្រទេសជប៉ុនគឺក្រុមហ៊ុន OTEC CO, LTD KATO GUMI CO, LTD និង T-DUP CO, LTD បានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ ទៅធ្វើការនិងរៀនសូត្រអំពីជំនាញបច្ចេកទេសដូចជា វិស្វកម្ម សេវាកម្មសណ្ឋាគារ អ្នកជុសជុល( ម៉ាស៊ីន) ព្រមទាំងសេវាកម្មមើលថែចាស់ជរាផងដែរ។
ថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩
ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល របស់សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច និងឯកឧត្តមសាកលវិទ្យាធិការ អមដំណើរដោយគណៈប្រតិភូរបស់សាកលវិទ្យាល័យ ទៅធ្វើទស្សនៈកិច្ចនៅសាកលវិទ្យាល័យ សិនយ៉ាងអេរ៉ូស្ពេស (Shenyang Aerospace University) ដែលស្ថិតនៅទីក្រុង Shenyang ខេត្ត Liaoning នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរអោយ កាន់តែមានភាពរឹងមាំ និងនិរន្តរភាព។
ថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨
ឯកឧត្តមសាកលវិទ្យាធិការបានចុះទៅជួបសំណេះសំណាល ជាមួយនិស្សិត បុគ្គលិក នៅទីតាំងសាខាខេត្តព្រះសីហុ ដើម្បីស្វែងយល់អំពីការបណ្តុះបណ្តាល និងជួយផ្តល់អនុសាសន៍ទាក់ទងនិងការពង្រឹងគុណភាព ព្រមទាំងជំរុញឱ្យក្មួយៗនិស្សិតខិតខំប្រឹងរៀនសូត្រ ។
នៅថ្ងៃអង្ការ ៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨
សាស្ត្រាចារ្យ និងនិសិ្សតសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង ចំនួន៣៥រូប បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីតួនាទី និងភារកិច្ចព្រមទាំង នីតិវិធី និងដំណើរការនៃការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ និង គណៈមេធាវី នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ និង បានចុះទស្សនកិច្ចនៅទីស្នាក់ការគណៈមេធាវី រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ ផងដែរ។
នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច-UME (បាត់ដំបង) បានរៀបចំកម្មវិធី “គរុគុណ” ក្រោមអធិបតីយភាពនដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ជាអភិបាលរងខេត្តបាត់ដំបង និងឯកឧត្តម អេ សារ៉ុម ជាសមាជិកក្រុមប្រឹក្សាខេត្ត។ កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងដើម្បីជាការរំឭក និងសម្តែងនូវការដឹងគុណចំពោះសាស្រ្តាចារ្យ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តបង្ហាត់បង្រៀននិស្សិតនៃសាកលវិទ្យាល័យ UME។ នៅក្នុងកម្មវិធីនេះផងដែរ ត្រូវបានរៀបចំឡើងនៅក្នុងសាលមហោស្រពស្ទឹងសង្កែ និងមានការចូលរួមយ៉ាងអធិកអធមពីសំណាក់គណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ-អ្នកគ្រូជាសាស្រ្តាចារ្យ និងនិស្សិតសរុបចំនួនជាង ៨៥០នាក់។
ថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨
សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច បានសហការជាមួយអង្គការ Jica ជប៉ុន ធ្វើសិក្ខាសាលាស្តីពី តួនាទីនឹងអត្ថប្រយោជន៍នៃការបង់ពន្ធ ដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលមានការអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនោះ សាកលវិទ្យាធិការរង ជុំ ឡាយ តំណាងឯកឧត្តមសាកលវិទ្យាធិការ ។
*ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលត្រូវនឹងថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៨
សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំសាស្ត្រាចារ្យក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទេព ឃុនណាល់ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការ ក៏ដូចជាសាកលវិទ្យាធិការរង និងសាស្ត្រាចារ្យគ្រប់មហាវិទ្យាល័យ ស្តីអំពីការពង្រឹងគុណភាពអប់រំផ្ទៃក្នុង ការរៀបចំកម្មវិធីសិក្សាអោយស្របទៅតាមស្តង់ដាគុណវុឌ្ឍិជាតិកម្ពុជា និងទទួលយកពត៌មានត្រឡប់ ដើម្បីឲ្យសាកលវិទ្យាល័យឈានទៅរកឧត្តមភាព និងនិរន្តរភាព។