University of Management and Economics
*ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ (អនុបណ្ឌិត)
១.សេចក្តីផ្តើម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍បានចាប់បើកដំណើរការ ថ្នាក់អនុបណ្ឌិតតាំងពីឆ្នាំ២០០៥ ដោយយោងទៅតាមតម្រូវការរបស់និស្សិតដែលបានជ្រើសរើសយកនូវ មហាវិទ្យាល័យនេះ ក្នុងគោលបំណងដើម្បីចង់ចេះចង់ដឹងចង់មានជំនាញច្បាស់លាស់ និងឆ្លើយតប ទៅតាមតម្រូវការទីផ្សារ ។ ដូច្នេះហើយបណ្ឌិតសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង បានសម្រេចបង្កើតថ្នាក់អនុបណ្ឌិតនេះឲ្យដំណើរការមានឡើង ហើយតម្រូវឲ្យរៀបចំកម្មវិធីសិក្សាដោយចំណាយរយៈពេល២ឆ្នាំទើបអាចបញ្ចប់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយរួមបញ្ចូលទាំងសរសេរសារណាផងដែរ ស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា ។
២-បេសកកម្ម
មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានបេសកកម្មផ្ដល់ឲ្យ និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នូវចំណេះដឹងផ្នែកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ សេដ្ឋកិច្ច ធនាគារ ប្រកបដោយសមត្ថភាពគ្រប់គ្រាន់ និងគុណតម្លៃដើម្បីក្លាយជាបញ្ញវន្តខ្មែរឲ្យស្របទៅនឹងតម្រូវការធនធានមនុស្ស និងទីផ្សារការងារនាសម័យកាលសកលភាវូបនីយកម្ម បច្ចុប្បន្ន។
៣.គោលបំណងនៃការសិក្សា
ដើម្បីឆ្លើយតបទៅនឹងបេសកកម្មខាងលើ មហាវិទ្យាល័យ មានគោលបំណង ដូចខាងក្រោម ៖
- ផ្ដល់ឲ្យនិស្សិតនូវចំណេះដឹងទូទៅក្នុងការគ្រប់គ្រងអាជីវកម្ម
- ជួយឲ្យនិស្សិតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាតម្រូវការចាំបាច់នៅក្នុងទី ផ្សារការងារប្រកួតប្រជែងទាំងបច្ចុប្បន្ន និងអនាគតជាពិសេស នៅក្នុងតំបន់អាស៊ាន
- បណ្តុះបណ្តាលនិសិ្សតឲ្យមានប្រឌិត ញ្ញាណខ្ពស់ក្នុងការច្នៃប្រឌិត និងការបង្កើតថ្មី
- ជម្រុញឲ្យនិស្សិតមានការអនុវត្តន៍ដែលផ្សារភ្ជាប់ជាមួយទ្រឹស្តីដើម្បី ឈានទៅរក ភាពច្បាស់លាស់និងទំនុកចិត្តក្នុង ទីផ្សារការងារប្រកួតប្រជែង ។
ល.រ អាហារូបករណ៍ ចំនួន ឆ្នាំសិក្សា
២០១៣-២០១៤ ២០១៤-២០១៥
សម្តេច ហ៊ុន សែន
២០០
១០០
១០០
សម្តេច ហេង សំរិន
១០០
៥០
៥០
ឧបនាយករដ្ឋមន្ត្រី ស ខេង
២០០
១០០
១០០
ប្រធានកិត្តិយសសាកលវិទ្យាល័យ
២០
១០
១០
ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ
១៥
ធនាគារពិភពលោក
១១
១១
សាកលវិទ្យាធិការ
៥៥
២៥
៣០
ប្រឡង
៤៨៥
២៥៥
២៣០
HCP Australia