University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យកិច្ចការនិស្សិត និង ស្រាវជ្រាវ
- គ្រប់គ្រង និង តាមដានស្ថិតិសាស្រ្តាចារ្យបង្រៀន
- គ្រប់គ្រង តាមដាន វត្តមាន កិច្ចសន្យាបង្រៀនរបស់សាស្រ្តាចារ្យ
- ផ្តល់ព័ត៌មានបង្រៀន និង សេវាកម្មជូនសាស្រ្តាចារ្យ
- គ្រប់គ្រង តាមដានម៉ោងបង្រៀនរបស់សាស្រ្តាចារ្យ
- រៀបចំ ចាត់ចែងការប្រឡងតាមឆមាស និង ដំណាច់ឆ្នាំ
- តាមដាន និង ចុះសកម្មភាពប​ង្រៀនរបស់សាស្រ្តាចារ្យ
- គ្រប់គ្រង និង ជ្រើសរើសសាស្រ្តាចារ្យបង្រៀន
- រៀបចំ ត្រួតពិនិត្យកម្មវិធីសិក្សាជាប្រចាំ
- បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពសាស្រ្តាចារ្យ
- រៀបចំ និង ចាត់ចែងសម្ភារៈបង្រៀនជូនសាស្រ្តាចារ្យ
- កិច្ចការស្រាវជ្រាវ
- អភិវឌ្ឍន៍កម្មវិធីសិក្សា និង បោះពុម្ព
- រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាល័យ
១.រចនាសម្ព័ន្ធ ការិយាល័យកិច្ចការនិស្សិត និង ស្រាវជ្រាវ
ការិយាល័យកិច្ចការនិស្សិត និង ស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ លើផ្នែកសិក្សា សេវាកម្ម និង អភិវឌ្ឍ ការស្រាវជ្រាវ របស់សាកលវិទ្យាល័យទាំងមូល ដើម្បីជួយដល់ការប្រតិបត្តរបស់សាកលវិទ្យាល័យ មានដំណើរការរលូន និង មានគុណភាពល្អប្រសើរ ក្នុងការបណ្តុះបណ្តាលសមត្ថភាពនិស្សិត។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖