University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង
- គ្រប់គ្រង និង រៀបចំសម្របសម្រួលការងារត្រួតពិនិត្យគុណភាពអប់រំ របស់សាកលវិទ្យាល័យ ទូទាំងប្រទេស អោយប្រព្រឹត្តទៅប្រកបដោយ ប្រសិទ្ធភាពខ្ពស់
- រៀបចំ តាក់តែងគោលនយោបាយ និង នីតិវិធីផ្សេងៗ សម្រាប់អនុវត្តការងារ ពង្រឹងគុណភាព របស់សាកលវិទ្យាល័យ
- រៀបចំផែនការ កាលវិភាគចុះត្រួតពិនិត្យ វាយតម្លៃគុណភាព នៅគ្រប់ទីតាំង និង នៅទីតាំងបាត់ដំបង
- រៀបចំសកម្មភាព ចុះវាយតម្លៃការងារតាមការិយាល័យ និង សកម្មភាពបង្រៀនជាក់ស្តែងរបស់ សាស្រ្តាចារ្យម្នាក់ៗ
-​ រៀបចំតាមដាន ការវាយតម្លៃទៅលើគុណភាពស្តង់ដាអប្បបរមា(ស្តង់ដា ៩+១) របស់សាកលវិទ្យាល័យ
- ទំនាក់ទំនងជាមួយស្ថាប័នការងារផ្សេងៗ
- ស្វែងរកការងារជូននិស្សិត (ជួយពិនិត្យ CV ពាក្យស្វែងរកការងារ...)
- សម្រង់ស្ថិតិនិស្សិតមានការងារធ្វើ គ្រប់ជំនាន់ (ទាំំងក្នុង និង ក្រៅ)
- រៀបចំបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព បុគ្គលិក សាស្រ្តាចារ្យ និង និស្សិត
- រៀបចំវាគ្មិនធ្វើបទបង្ហាញ ដើម្បីណ្តុះបណ្តាលសមត្ថភាពនិស្សិត
- បណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកវាយតម្លៃគុណភាព អប់រំផ្ទៃក្នុងរបស់សាកលវិទ្យាល័យ
- កិច្ចការទំនាក់ទំនងជាមួយនឹង គណកម្មាធិការ ACC និង នាយកដ្ឋានឧត្តមសិក្សា
- គ្រប់គ្រង និង តាមដានស្តង់ដារ ៦ និង ៩ របស់ ACC
- ត្រួតពិនិត្យ និង តាមដានលើការអនុវត្តកម្មវិធីសិក្សា របស់សាកលវិទ្យាល័យ
- រៀបចំ និង ធ្វើរបាយការណ៍ជូនសាកលវិទ្យាល័យ
១.រចនាសម្ព័ន្ធ ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង
ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាល័យទាំងមូល និង ជាការិយាល័យសម្របសម្រួល ធ្វើយ៉ាងណា អោយសាកល វិទ្យាល័យ បានដំណើរការទៅដោយរលូន ដើម្បីបង្កើនការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និង តម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា បង្កើនកម្មវិធីសិក្សាអោយស្របទៅនឹងតម្រូវការ ទីផ្សារ ជាក់ស្តែង អភិវឌ្ឍ សមត្ថភាពបុគ្គលិក និង សាស្រ្តាចារ្យ បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវ លើវិស័យសេដ្ឋកិច្ច និង វិទ្យាសាស្រ្តសង្គម ពង្រឹងគុណភាពសិក្សា និង វប្បធម៌ធ្វើការងារជាក្រុមរបស់និស្សិត ពង្រឹងគុណភាពអប់រំរបស់សាស្រ្តាចារ្យ បង្កើនការអភិវឌ្ឍសម្ភារៈសិក្សា និង សម្ភារៈរូបវ័ន្ត បង្កើននូវសេវាកម្មសិក្សា លើកកម្ពស់ការចូលរួម និង អប់រំផ្សព្វផ្សាយ នៅតាមសហគមន៍ ធានាបាននូវការគ្រប់គ្រងផែនការ និង ថវិកាអោយមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការវាយតម្លៃគុណភាពផ្ទៃក្នុង ឲ្យមានតម្លាភាព និង មិនមានអគតិ ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖